Front Page

សូម​ស្វាគមន៍!

ឌែលតា ម៉ាយក្រូហ្វាយនែន ភីអិលស៊ី (Delta Microfinance Plc.) ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​មួយ​ប្រកប​ដោយ​វិជ្ជាជីវៈ ក្នុង​ការ​បម្រើ​សេវាកម្ម​មីក្រូ​ហិរញ្ញ​វត្ថុ​ដល់​ប្រជា​ពលរដ្ឋ​ទូទៅ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ក្នុង​ប្រទេស​កម្ពុជា ក្នុង​គោល​បំណង​លើក​កម្ពស់​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​តាម​សហគមន៍​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង ដោយ​ផ្តោត​លើ​ការ​បង្កើន​ប្រាក់​ចំណូល​តាម​រយៈ​ការ​ជំរុញ​សកម្មភាព​របស់​សហគ្រាស​ខ្នាត​តូច និង​មធ្យម ពាណិជ្ជកម្ម និង​កសិកម្ម​ជនបទ ដោយ​ផ្តល់​សេវាកម្ម​ឥណទាន និង​ការ​សន្សំ​ប្រាក់​ក្នុង​អត្រា​ការ​ប្រាក់​សម​ស្រប ដើម្បី​ធានា​បាន​និរន្តរភាព​យូរ​អង្វែង​សម្រាប់​អតិថិជន និង​គ្រឹះស្ថាន។

ឌែលតា ម៉ាយក្រូហ្វាយនែន ភីអិលស៊ី មាន​​សកម្មភាព​​អាជីវកម្ម​​សំខាន់ៗ ដូច​ខាង​ក្រោម៖

  • ប្រតិ​បត្តិការ​សកម្មភាព​មីក្រូ​ហិរញ្ញវត្ថុ តាម​រយៈ​ការ​ផ្តល់​សេវា​ឥណទាន។
  • ខ្ចី និង​ប្រមូល​ប្រាក់​សន្សំ នៅ​ពេល​គ្រឹះស្ថាន​យល់​ថា​សម​ស្រប និង​ដោយ​អនុលោម​តាម​បទ​បញ្ញត្តិ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា។
  • ផ្តល់​សេវា​ផ្សេងៗ​ទៀត ដែល​មាន​លក្ខណៈ​ពាក់ព័ន្ធ​ទៅ​នឹង​អាជីវ​កម្ម​របស់​ខ្លួន ជា​ពិសេស​ការ​ធ្វើប្រតិ​បត្តិការ​ទំាំង​ឡាយ​ណា​ដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា​អនុញ្ញាត​ឱ្យ​ដោយ​ស្រប​ច្បាប់។

សេវាកម្ម៖